khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ម៉ុ សណ្តាប់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ៧៥អង្គ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
     
    ចែករំលែក ៖

    ស្ថិតនៅសាលារាជធានីភ្នំពេញ នាថ្ងៃព្រហស្បត៍ ទី១១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ម៉ុ សណ្តាប់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សា និងគណអភិបាលរាជធានីភ្នំពេញ ព្រមជាមួយគណៈអភិបាលខណ្ឌទាំង១៤ មន្ទីរជំនាញ ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ៧៥អង្គ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ ទសបារមី វត្ថុស័ក្តិសិទ្ធក្នុងលោក សូមមេត្តាប្រទានពរមហាបវរសួស្តីជូនថ្នាក់ដឹកនាំគ្រប់ថានានុក្រម និងប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា សូមករុណាទទួលបាននូវសុខសន្តិភាព ស្ថិរភាពជីវភាពរស់នៅបានកាន់តែ សុខចម្រើនរុងរឿងជានិច្ចតរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម